ការបញ្ចូលសមាជិក២០រូបបន្ថែម ទៅក្នុងគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា នឹងត្រូវលើកទៅពិភាក្សាក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។លោក ឡេង ប៉េងឡុង ប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មការជំនាញនីមួយៗ នឹងមានសមាជិកបន្ថែមចំនួន២នាក់ទៀត។ លោក និយាយដូច្នេះថា៖«ការបន្ថែមនេះ គឺដើម្បីឲ្យការងាររដ្ឋសភា កាន់តែល្អ»។
ប្រភព៖សារព័ត៌មានថ្មីៗ