សង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត សង្កេតឃើញថា អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ភាគច្រើន គឺពលករនៅក្រៅប្រទេស។ ពួកគេស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាពន្លឿនការកែប្រែច្បាប់បោះឆ្នោត ដែលស្នើដោយបក្សប្រឆាំង ដើម្បីបើកផ្លូវឲ្យមានការបើកការិយាល័យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅបរទេស ខណៈការចុះឈ្មោះបោះឆ្នោតជិតបញ្ចប់ ហើយចំនួនអ្នកចុះឈ្មោះមិនទាន់គ្រប់ចំនួននៅឡើយ។ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នឹងត្រូវបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ពោលគឺនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ ចំនួនអ្នកចុះឈ្មោះបោះ ឆ្នោតនៅមិនទាន់បានដល់ ៥០ភាគរយនៅឡើយ។
ប្រភព៖RFA